សាររបស់ប្រធាន
សមាគមទេសចរណ៍កម្ពុជា (CATA) គឺជាសមាគមដែរមានឈ្មោះល្បីមួយតំណាងឱ្យវិស័យស្សាហកម្មទេសចរណ៍របស់កម្ពុជា។ សមាគមទេសចរណ៍កម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដែលមានសំឡេងចូលរួមពីហគ្រាសទេសចរណ៍ដែលបានចុះបញ្ជីប្រមាណជាង ៣៤៥ ក្នុងនោះរួមមាន ទាំងសណ្ឋាគារ រមណីយដ្ឋាន ប្រតិបត្តិករទេសចរណ៍ សេវាកម្មដឹកជញ្ជូន និងអាជីវកម្មពាក់ព័ន្ធនៅទូទាំងប្រទេស។ ក្នុងនាមជាតំណាងនៃសំឡេងក្នុងវិស័យឧស្សាហកម្មទេសចរណ៍របស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ សមាគមទេសចរណ៍កម្ពុជានឹងនាំប្រទេសកម្ពុជាទៅជាគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាពឈានមុខគេរបស់អាស៊ាន។ តាមរយៈកិច្ចសហការ និងការច្នៃប្រឌិត យើងផ្តល់សិទ្ធិអំណាចដល់អាជីវកម្ម លើកស្ទួយសហគមន៍ និងដាក់ឱ្យប្រទេសកម្ពុជាជាគោលដៅប្រកួតប្រជែងជាសាកល ដែលវិស័យទេសចរណ៍រក្សាអតីតកាលរបស់យើង និងកសាងអនគតរបស់យើង។ ក្នុងនាមកសមាគមទេសចរណ៍កម្ពុជា នាងខ្ញុំមានកិត្តិយសដែលបានដឹកនាំអ្នកជំនាញទេសចរណ៍របស់ប្រទេសយើងក្នុងការកសាងឧស្សាហកម្មមួយដែលមានតុល្យភាពរវាងវឌ្ឍនភាពសេដ្ឋកិច្ចជាមួយនឹងការអភិរក្សវប្បធម៌។ នៅពេលដែលយើងស្វាគមន៍ភ្ញៀវមកទទួលយកបទពិសោធន៍ពីបេតិកភណ្ឌដ៏អស្ចារ្យ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រទេសកម្ពុជា យើងនៅតែមានភាពខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះការអនុវត្តប្រកបដោយនិរន្តរភាព ការច្នៃប្រឌិត និងការរីកចម្រើនប្រកបដោយបរិយាប័ន្ន។ សមាគមទេសចរណ៍កម្ពុជា ក៏ជាស្ពានដ៏មានសំខាន់រវាងអ្នកជំនាញផ្នែកឯកជន និងអ្នកអភិវឌ្ឍន៍ជាតិ។ យើងសូមអញ្ជើញអ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលរួមជាមួយយើងក្នុងការបង្កើតប្រព័ន្ធអេកូទេសចរណ៍ដែលជាអតីតកាលបានបន្សល់ទុកមកជាមរតករបស់យើង និងចូលរួមទទួលឱកាសអភិវឌ្ឃន៍ទៅអនាគត។
ឧកញ៉ា ឆាយ ស៊ីវលីន
ប្រធានសមាគមទេសចរណ៍កម្ពុជា