ខេត្តស្ទឹងត្រែង : ភ្នំជម្រកសត្វ
ភ្នំជម្រកសត្វ
ជារមណីយដ្ឋានអេកូទេសចរណ៍ ដែលត្រូវបានរៀបចំកែលម្អដោយសហគមន៍ គាំទ្រដោយអាជ្ញាធរផងដែរ។ តំបន់នេះ មានសក្ដានុពលពីធម្មជាតិ មានដើមឈើធំៗ សម្បូរសត្វព្រៃ និងល្អាងច្រើន។ ឡើងទៅលើកំពូលភ្នំនេះ ទេសចរនឹង មើលឃើញទិដ្ឋភាពភ្នំទាំងមូល ក៏ដូចជាភ្នំផ្សេងទៀត រួមមានភ្នំឈ្អោក ភ្នំក្ងោកមាស ភ្នំដំរីជល់ជាដើម។ ចំណែកឯការឡើងភ្នំ មិនពិបាកឡើយ ព្រោះមានជណ្ដើរឡើង ម៉្យាងសហគមន៍ក៏មានរៀបចំអ្នកនាំផ្លូវ និងមានបម្រើសេវា ម្ហូបអាហារផងដែរ៕