ខេត្តស្ទឹងត្រែង : ទឹកធ្លាក់អូរឫស្សីកណ្ដាល ឬ អូរច្រឡង់
ទឹកធ្លាក់អូរឫស្សីកណ្ដាល ឬ អូរច្រឡង់
រមណីយដ្ឋាននេះ ជារមណីយដ្ឋានអេកូទេសចរណ៍មួយ ដែលមានទឹកហូរខួបប្រាំងខួបវស្សា ក្រោមម្លប់ព្រៃព្រឹក្សា ត្រឈឹងត្រឈៃ ដែលមានទីតាំងស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទេសចរអាចមកកម្សាន្តទីនេះ ដោយមិនពុំចាំបាច់បារម្ភពីការហូបចុក ព្រោះប្រជាសហគមន៍តំបន់នេះ មានសេវាលក់ម្ហូបអាហារ និងតូបសម្រាកស្រាប់។