ខេត្តស្ទឹងត្រែង : តំបន់បុរាណស្ថាន
តំបន់ប្រាសាទ លើទឹកដីនៃខេត្តស្ទឹងត្រែងភាគច្រើន សុទ្ធសឹងជាសំណង់ដែលកសាងឡើងក្នុងអំឡុងសតវត្សទី៦-៧ តែសភាពសំណង់ គឺបាក់បែកខ្លាំង ខ្លះបន្សល់ត្រឹមតែដាននៃសំណង់ប្រាសាទប៉ុណ្ណោះ លើកលែងតែប្រាសាទព្រះគោ
ដែលនៅមានរូបរាង ទោះបីជាបែកបាក់ផ្នែកជាច្រើនក៏ដោយ។ គួរជម្រាបថា ប្រាសាទព្រះគោ ត្រូវប្រជាពលរដ្នខ្មែរ ពិសេសអ្នកស្រុកក្នុងតំបន់ ទុកជាទីឋានគោរពបូជា និងមានជំនឿលើជាទីបំផុត។
ប្រាសាទនេះ ជាចំណុចផ្តើមនៃទស្សនវិទ្យាដ៏ថ្លាថ្លៃរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលជាព្រះមហាក្សត្រចក្រភពខ្មែរ យកគំរូសម្រាប់ការដឹកនាំប្រទេស កសាងឡើងនៅចុងសតវត្សទី៦ ដោយមានកសាងរូបសំណាកព្រះគោមួយអង្គ នៅខាងមុខប្រាសាទ និងមានឈ្មោះដើមហៅថា បរមមេសូរ្យ ឬ បរមមេស្វរៈ មានទីតាំងស្ថិតនៅ ឃុំថាឡាបរិវ៉ាត់ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នេះបើតាមលោក អន សុភាព បុរាណវិទូ និងជាអជ្ញាធរអប្សរាខេត្តស្ទឹងត្រែង បញ្ជាក់ប្រាប់កម្ពុជាថ្មី។