ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង»

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ដែលបានប្រព្រឹត្តទៅរយៈពេល ២យប់ ២ថ្ងៃ (ថ្ងៃទី១៤-១៥ មិថុនា) មានអ្នកចូលរួមប្រមាណ ២០,០០០ នាក់។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងក្នុងគោលបំណងអបអរសមុទ្រទឹកសាប និងបឹងទន្លេសាប និងជំរុញចលនាទេសចរណ៍ក្នុងស្រុក ព្រមទាំងលើកស្ទួយការអភិវឌ្ឍសហគមន៍ទេសចរណ៍។


ព្រឹត្តិការណ៍នេះរៀបចំឡើងដោយមានសកម្មភាពច្រើនដូចជា៖ ក្បួនដង្ហែទេសចរណ៍បរិស្ថាន, ការប្រកួតកីឡាទេសចរណ៍មិត្តភាព, ជិះកង់ទេសចរណ៍, កម្មវិធីទេសចរណ៍បែបផ្សងព្រេង, ការតាំងពិព័រណ៌ផលិតផលសហគមន៍, សម្អាតបរិស្ថាន និងដាំកូនឈើ, ការបោះជំរុំតង់, បង្ហាញភាពយន្តឯកសារ, ការវាយតម្លៃគ្រួសារ, ការបណ្តែតប្រទីប និងសកម្មភាពសិល្បៈផ្សេងៗ។ សកម្មភាពនេះបានទទួលការចូលរួមពីសមាជិកសហគមន៍ ១៧ សហគមន៍ និង VIP រួមមាន៖ ឯកឧត្តម ឌី រ៉ាដូ អភិបាលរង, ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, លោកប្រធានមន្ទីរទេសចរណ៍ និងមន្ទីរបរិស្ថានខេត្តសៀមរាប, អង្គការមូលនិធិទំពាំងស្នងប្ញស្សី, លោកមេឃុំ, លោកមេភូមិ និងប្រជាពលរដ្ឋក្នុងសហគមន៍ទាំង១៧។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ចាប៉ីដងវែង