ឧកញ៉ា ឆាយ ស៊ីវលីន បានចូលរួមក្នុងកិច្ចពិភាក្សាកិច្ចការកម្រិតខ្ពស់ នៅទីក្រុងហូជីមិញ
ទីក្រុងហូជីមិញ នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Nguyen Hong Hai ប្រធានសមាគមទេសចរណ៍វៀតណាម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីគម្រោងកិច្ចសហប្រតិបត្តិថ្មីៗក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម នៅសណ្ឋាគារ Rex Hotel។ ក្នុងឱកាសនៃជំនួបដ៏មានអត្ថន័យ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាគមទេសចរណ៍វៀតណាម និងសមាជិករបស់ខ្លួន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការនាំយកភ្ញៀវទេសចរវៀតណាម និងអន្តរជាតិមកទស្សនាកម្ពុជា ដោយមានតួលេខជិត ១ លាននាក់ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលស្តាប់នូវសំណូមពរនានារបស់សមាគម និងបានស្វាគមន៍ចំពោះសំណើពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជាការរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា (Famtrip) ការពិភាក្សាជាមួយវិស័យឯកជនកម្ពុជា ដើម្បីបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដែលមានភាពទាក់ទាញ និងអាចប្រកួតប្រជែងបាន ព្រមទាំងការជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសក្តានុពលទេសចរណ៍ កត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ដល់ប្រជាជនវៀតណាម និងភ្ញៀវទេសចរអន្តរជាតិ។