ការអញ្ជើញចូលរួម «ពិធីបញ្ចុះបថមសិលាអគារ មហោស្រព សិប្បករអង្គរ»​ នៅខេត្តសៀមរាប

នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និង លោក ម៉ៅ សាវ៉ាត ប្រធានសាខាសៀមរាប បានអញ្ជើញចូលរួម «ពិធីបញ្ចុះបថមសិលាអគារ មហោស្រព សិប្បករអង្គរ» នៅខេត្តសៀមរាប។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ងូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។ គម្រោងអគារមហោស្រពនេះ មានគោលបំណងលើកកម្ពស់សិល្បៈ និងវប្បធម៌ខ្មែរ ជាពិសេសការគាំទ្រដល់សិប្បករ និងការបង្ហាញសមិទ្ធផលសិល្បៈដល់ភ្ញៀវទេសចរ។ ព្រឹត្តិការណ៍នេះបង្ហាញពីការរួមចំណែករវាងវិស័យឯកជន និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌នៅខេត្តសៀមរាបឱ្យកាន់តែរីកចម្រើន។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ