ការតភ្ជាប់វិស័យទេសចរណ៍ និងសុខាភិបាល កម្ពុជា-ម៉ាឡេស៊ី

លោកឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស រួមជាមួយសមាជិកសមាគម ក្នុងកម្មវិធីសាងសម្ព័ន្ធភាពរវាងភ្នាក់ងារទេសចរណ៍កម្ពុជា និងតំណាងវិស័យសុខាភិបាលម៉ាឡេស៊ី ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សេវាសុខាភិបាល និងទេសចរណ៍ព្យាបាលរបស់ប្រទេសម៉ាឡេស៊ី។ក្នុងឱកាសនោះ លោកឧកញ៉ា ស្រ៊ៀត មុំសុភា បានថ្លែងសុន្ទរកថាសម្តែងការស្វាគមន៍ ដោយលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងវិស័យទេសចរណ៍ និងវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃទេសចរណ៍ព្យាបាល និងទេសចរណ៍សុខភាពរបស់ភ្ញៀវទេសចរកម្ពុជា។ លោកឧកញ៉ាបានបញ្ជាក់ពីតួនាទីសំខាន់របស់ភ្នាក់ងារទេសចរណ៍ ក្នុងនាមជាអន្តរការីដែលមានភាពជឿជាក់ ក៏ដូចជាកម្លាំងសមត្ថភាព និងគុណភាពសេវាសុខាភិបាលរបស់ប្រទេសម៉ាឡេស៊ី។

លោកឧកញ៉ាក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់សមាគមទេសចរណ៍កម្ពុជា ក្នុងការគាំទ្រកិច្ចសហការតំបន់ប្រកបដោយចីរភាព និងការអភិវឌ្ឍរយៈពេលវែងរវាងវិស័យទេសចរណ៍ និងសុខាភិបាល។ ពិធីនេះត្រូវបានរៀបចំនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ