ឧកញ៉ា ឆាយ ស៊ីវលីន ដឹកនាំកិច្ចសហការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអារ៉ាប់
ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានដឹកនាំកិច្ចជំនួបពិភាក្សាជាមួយប្រតិបត្តិករទេសចរណ៍ អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងអ្នកជំនាញទេសចរណ៍មកពីតំបន់អារ៉ាប់ រួមមានសហរដ្ឋអារ៉ាប់អេមីរ៉ាត និងប្រទេសអូម៉ង់។ កិច្ចពិភាក្សានេះផ្តោតលើការរួមសហការធ្វើការថត និងផលិតមាតិកាផ្សព្វផ្សាយ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអារ៉ាប់។ ភាគីទាំងអស់បានផ្លាស់ប្តូរមតិយោបល់អំពីយុទ្ធសាស្ត្រផ្សព្វផ្សាយ ការទាក់ទាញភ្ញៀវទេសចរថ្មីៗ និងផែនការសកម្មភាពបន្តបន្ទាប់រួមគ្នា។ កិច្ចជំនួបនេះបង្ហាញពីការប្តេជ្ញារបស់ CATA ក្នុងការពង្រីកទីផ្សារទេសចរណ៍អន្តរជាតិ និងពង្រឹងភាពទាក់ទាញរបស់កម្ពុជាសម្រាប់ភ្ញៀវទេសចរពីតំបន់មជ្ឈិមបូព៌ា។