លោក ហូ វណ្ឌី បានចែករំលែកយុទ្ធសាស្ត្រទាក់ទាញទេសចរណ៍អន្តរជាតិ ក្នុងសន្និបាតក្រសួងទេសចរណ៍

នៅក្នុងពិធី សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ លោក ហូ វណ្ឌី ទីប្រឹក្សា នៃសមាគមទេសចរណ៍កម្ពុជា (CATA) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ «យុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង៖ តម្លៃនៃទេសចរណ៍ចិរភាព»កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយ ឯកឧត្តម យូនេស មហាម៉ាត់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយផ្តោតលើបញ្ហាប្រឈម និងឱកាសសម្រាប់អាជីវកម្មទេសចរណ៍ និងអ្នកបម្រើសេវាកម្មទេសចរណ៍ ក្នុងរដូវកាលបៃតង។


ក្នុងនោះ វាគ្មិនកិត្តិយសបានចូលរួមឆ្លើយតប និងចែករំលែកទស្សនៈជុំវិញសំណួរសំខាន់ៗ រួមមាន បញ្ហាប្រឈមក្នុងការអភិវឌ្ឍទេសចរណ៍នៅរដូវកាលបៃតង និងយុទ្ធសាស្ត្ររបស់សមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការរួមចំណែកគាំទ្រយុទ្ធនាការ “ទស្សនាកម្ពុជា” របស់ក្រសួងទេសចរណ៍ ដើម្បីទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា ក្នុងឆ្នាំ២០២៦។កិច្ចពិភាក្សានេះ បានបង្ហាញពីតួនាទីសំខាន់នៃវិស័យឯកជន ក្នុងការជំរុញទេសចរណ៍ប្រកបដោយចិរភាព បង្កើនតម្លៃបទពិសោធន៍ភ្ញៀវទេសចរ និងគាំទ្រការរីកចម្រើនរយៈពេលវែងនៃវិស័យទេសចរណ៍កម្ពុជា។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ