ពិធីចែកវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាល លើជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងបដិសណ្ឋារកិច្ច
ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចសម្រាប់គ្រូបង្វឹក និងសិក្ខាកាមចំនួន ១៣០នាក់ សម្រាប់ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពី ឯកឧត្តម គី សុគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលជាមូលនិធិសហហិរញ្ញប្បទាន និងលោក តាំង សុចិត្រគ្រឹស្ណា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
ពិធីចែកវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាល លើជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ដល់គ្រូបង្គោល និងសិក្ខាកាមដែលបានបញ្ចប់ ជំនាញ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងការិយាល័យជួរមុខ ដែលមានការគាំទ្រដោយ ក្រសួងទេសចរណ៍ សហហិរញ្ញប្បទានដោយ មូលនិធិអភិវឌ្ឍជំនាញ ចូលរួមដោយ រដ្ឋបាលខេត្តព្រះសីហនុ និងសាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ និងអនុវត្តគម្រោងដោយ សមាគមទេសចរណ៍កម្ពុជា។