កិច្ចប្រជុំសាកល្បងលើកលែងទិដ្ឋាការភ្ញៀវចិន ២០២៦

ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា និងជាអនុសហប្រធានក្រុមការងារ "ខ" "ផ្នែកទេសចរណ៍" បានចូលរួមកិច្ចប្រជុំក្រុមការងារ "ខ" ផ្នែកទេសចរណ៍ នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសហប្រធានក្រុមការងារ "ខ" ផ្នែករដ្ឋាភិបាល។ កិច្ចប្រជុំនេះ មានអធិបតីភាពឯកឧត្តម លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារ ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងក្រសួង, ស្ថាប័នរាជរដ្ឋាភិបាល និងតំណាងវិស័យឯកជនដែលជាសមាជិកនៃក្រុមការងារ "ខ" និងអ្នកពាក់ព័ន្ធជាច្រើន។ គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនិត្យ និងផ្សព្វផ្សាយលើគោលការណ៍អនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវចិន ឆ្នាំ២០២៦ និងពិភាក្សាបញ្ហាផ្សេងៗដែលពាក់ព័ន្ធ។


យោងទៅលើចំណារឯកភាពខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា គោលការណ៍សាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវចិន មាន២ចំណុច៖

  1. ផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ដំណើរពីប្រទេសចិន រយៈពេលស្នាក់នៅ ១៤ ថ្ងៃ ក្នុងរយៈពេល ៤ ខែ ចាប់ពី ១៥ មិថុនា ដល់ ១៥ តុលា ២០២៦ ដោយគ្មានពាក្យស្នើសុំ និងមិនចំណាយថ្លៃ ត្រឹមត្រូវបំពេញ E-arrival card។ ភ្ញៀវចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន ក្នុងអំឡុងពេលសាកល្បង។

  2. អនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចរចា និងដាក់សំណើជាមួយភាគីរដ្ឋាភិបាលចិន ដើម្បីបន្ធូរបន្ថយ និងសម្រួលនីតិវិធីស្នើសុំទិដ្ឋាការ ខ្មែរ ទៅចិន សម្រាប់អនុវត្តលើកលែងទិដ្ឋាការ ពេលអនាគត។

លទ្ធផលនេះបង្ហាញពីភាពជោគជ័យក្នុងការចូលរួមយ៉ាងសកម្មពីសមាគមទេសចរណ៍កម្ពុជា (CATA) តាមរយៈកិច្ចប្រជុំក្រុមការងារ "ខ" ផ្នែកទេសចរណ៍ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ