សមាគមទេសចរណ៍កម្ពុជា បានចូលរូមស្វាគមន៍នាវាទេសចរណ៍ Diamond Princess មានភ្ញៀវ ២,៨៥០នាក់ នៅ ព្រះសីហនុ

សមាគមទេសចរណ៍កម្ពុជា បានចូលរួមក្នុងពិធីស្វាគមន៍នាវាទេសចរណ៍ Diamond Princess បានប្រព្រឹត្តទៅដោយជោគជ័យ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ដោយនាវានេះបាននាំយកភ្ញៀវទេសចរអន្តរជាតិចំនួន ២,៨៥០ នាក់ មកកាន់ប្រទេសកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។


ការចូលចតដោយសុវត្ថិភាពនៃនាវាទេសចរណ៍ Diamond Princess គឺជាសញ្ញាវិជ្ជមានមួយ បង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការទទួលភ្ញៀវទេសចរតាមផ្លូវសមុទ្រ និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់សុវត្ថិភាព សេវាកម្ម និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពដល់ភ្ញៀវទេសចរអន្តរជាតិ។ ព្រឹត្តិការណ៍នេះ ក៏បានចូលរួមជំរុញការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព និងភាពកក់ក្តៅ ស្របតាមយុទ្ធសាស្ត្រ Visit Cambodia

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ