ឧកញ៉ា ឆាយ សុីវលីន អញ្ជើញចូលរួមក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦
ក្នុងឱកាសនេះ មានការអញ្ជើញចូលរួមពី ឧកញ៉ា ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ជាច្រើន ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍នឹងបានរៀបចំពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ សន្និបាតនេះ មានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារវិស័យទេសចរណ៍ក្នុងឆ្នាំ២០២៥ ព្រមទាំងកំណត់ទិសដៅ និងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅឆ្នាំ២០២៦ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា។