ឧកញ៉ា ឆាយ ស៊ីវលីន បានចូលរួមក្នុងពិធីបើកអោយដំណើរការអាកាសយាន្តដ្ឋានតេជោអន្តរជាតិ
ពិធីបើកអោយដំណើរការអាកាសយាន្តដ្ឋានតេជោអន្តរជាតិ បានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ៅ ហាវាណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍សុីវិល។ ឧកញ៉ា ឆាយ ស៊ីវលីន បានអញ្ជើញចូលរួមក្នុងពិធី និងទទួលស្វាគមន៍ដោយអាជ្ញាធរនានា និងអ្នកចូលរួម ព្រមទាំងសមាជិកក្រុមហ៊ុនអាកាសចរណ៍ និងភ្ញៀវសំខាន់ៗ។ ពិធីនេះសម្ដែងពីភាពទូលំទូលាយនៃការអភិវឌ្ឍអាកាសចរណ៍ និងសេដ្ឋកិច្ចទេសចរណ៍ប្រទេសកម្ពុជា។