កិច្ចប្រជុំក្រុមបច្ចេកទេសស្តីពីការអនុវត្តផែនការសកម្មភាពផ្សព្វផ្សាយទេសចរណ៍ក្នុងរដូវបៃតង
ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ស្តីពីការអនុវត្តផែនការសកម្មភាពក្នុងការផ្សព្វផ្សាយទេសចរណ៍នារដូវបៃតង។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាអំពីយុទ្ធសាស្ត្រ និងសកម្មភាពសំខាន់ៗ ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ក្នុងរដូវបៃតងឲ្យមានប្រសិទ្ធភាព។
ក្នុងអំឡុងពេលប្រជុំ អ្នកចូលរួមបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ការបង្កើនការចូលរួមរបស់វិស័យឯកជន និងការប្រើប្រាស់យុទ្ធសាស្ត្រផ្សព្វផ្សាយថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សមាគមទេសចរណ៍កម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងពង្រីកឱកាសក្នុងរដូវទេសចរណ៍បៃតង។