សិក្ខាសាលាផ្សព្វផ្សាយយន្តការវាយតម្លៃការសិក្សាពីមុខ (RPL) និងកម្មវិធីជំរុញការចុះបញ្ជី

នុងនាមអនុប្រធាន និងតំណាងសមាគមន៍ទេសចរណ៍កម្ពុជា ឧកញ៉ា ស្រ៊ៀត មុំសុភា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយយន្តការវាយតម្លៃការសិក្សាពីមុខ (Recognition of Prior Learning – RPL) និងកម្មវិធីជំរុញការចុះបញ្ជីមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ក្នុងវិស័យសណ្ឋាគារ។ សិក្ខាសាលាត្រូវបានរៀបចំព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៤ ខែធ្នូ ឆ្នាំ ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ កម្មវិធីនេះផ្តោតលើការផ្សព្វផ្សាយ និងពិនិត្យវិធានការសម្រាប់ការទទួលស្គាល់សមត្ថភាព និងបទពិសោធន៍មុនរបស់អ្នកជំនាញទេសចរណ៍ ដើម្បីបង្កើនគុណភាពវិជ្ជាជីវៈ និងសមត្ថភាពការងារក្នុងវិស័យសណ្ឋាគារ។


អ្នកចូលរួមបានទទួលព័ត៌មានជាក់លាក់ពីការអនុវត្ត RPL និងមជ្ឈមណ្ឌលដែលអាចចុះបញ្ជី និងទទួលស្គាល់សមត្ថភាពអ្នកជំនាញ ដូចជាការវាយតម្លៃលើជំនាញសេវាកម្ម ភាសា និងការគ្រប់គ្រងសណ្ឋាគារ។ សិក្ខាសាលានេះផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការពិភាក្សា, ចែករំលែកបទពិសោធន៍ និងបង្កើតកិច្ចសហប្រតិបត្តិការថ្មីៗក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារ ដែលជាជំហានសំខាន់ក្នុងការកសាងវិស័យទេសចរណ៍មានសមត្ថភាព និងប្រកួតប្រជែងសម្រាប់អនាគត។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ