កិច្ចពិភាក្សាជាមួយស្ថាបនិកអង្គការគាំពារធនធានសមុទ្រ

កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានទទួលជួបពិភាក្សាជាមួយស្ថាបនិកអង្គការគាំពារធនធានសមុទ្រ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងបណ្តុះបណ្តាលសម្រាប់សហគមន៍មូលដ្ឋាន។ ក្នុងឱកាសនោះ ឧកញ៉ាបានលើកឡើងពីសារៈសំខាន់នៃការទាញយកអត្ថប្រយោជន៍ពីធនធានធម្មជាតិដែលមានស្រាប់ ប្រកបដោយការគ្រប់គ្រងប្រកបដោយចីរភាព និងការអភិវឌ្ឍសមត្ថភាពសហគមន៍។ ជាមួយគ្នានេះ ក៏បានពិភាក្សាអំពីការរៀបចំវគ្គបណ្តុះបណ្តាលសេវាកម្មបដិសណ្ឋារកិច្ច ដើម្បីលើកកម្ពស់គុណភាពសេវា និងបទពិសោធន៍ភ្ញៀវទេសចរ។ បន្ថែមពីនេះ ក៏មានការពិចារណាជ្រើសរើសសហគមន៍មួយជាគម្រោងសាកល្បង ដើម្បីអនុវត្តជាគំរូ មុនពង្រីកទៅសហគមន៍ផ្សេងៗនាពេលអនាគត។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ