បេតិកភណ្ឌជាតិ
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ អំឡុងនៃកិច្ចប្រជុំលើកទី១៦ នៃគណកម្មាធិការបេតិកភណ្ឌនៅក្រុង Santa Fe សហរដ្ឋអាមេរិក។
ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ បានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣២ នាទីក្រុងកេបិច ប្រទេសកាណាដា។
ប្រាសាទកោះកេរ
ប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
តំបន់ប្រាសាទសម្បូរព្រៃគុក
តំបន់ប្រាសាទសម្បូរព្រៃគុក ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌភិភពលោកនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ។
ឧទ្យានបុរាណវិទ្យាអង្គរ
ឧទ្យានបុរាណវិទ្យាអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុង ១៤ ធ្នូ ឆ្នាំ 1992 នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ នៅទីក្រុងប្រ៊ិចថោនប្រទេសបារបារដូស។
ក្រមាខ្មែរ
ក្រមាខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោក នៃអង្គការយូណេស្កូ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។
ចាប៉ីដងវែង
ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។
គុនល្បុក្កតោខ្មែរ
គុនល្បុក្កតោខ្មែរ ត្រូវបានដាក់ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងវ៉ាបាត ប្រទេសម៉ារុក។
ល្បែងទាញព្រ័ត្រកម្ពុជា
ល្បែងទាញព្រ័ត្រ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។
ល្ខោនខោល
ល្ខោនខោល ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស។
ល្ខោនស្រមោលស្បែកធំ
ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ សិល្បៈល្ខោនស្បែកធំ នៅទីក្រុងប៉ារីស ប្រទេសបារាំង។