ខេត្តកំពត : ទឹកធ្លាក់​តា​ដា

ទឹកធ្លាក់​តា​ដា មាន​ទីតាំង​ស្ថិតនៅ ឃុំ​ស្នំ​ប្រាំពីរ ស្រុក​ទឹកឈូរ ខេត្តកំពត ដែលមាន​ចម្ងាយ ១៧​គីឡូរ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ តាមផ្លូវ​ទៅកាន់​រមណីយដ្ឋាន​នេះ ភ្ញៀវទេសចរ​អាច​លំហែ​អារម្មណ៍ គយគន់​សម្រស់​ព្រៃភ្នំ​ក្រាស់ ចម្ការ​ទុរេន ចម្ការចេក ចម្ការ​ទឹកដោះគោ រួមទាំង​ដំណាំ​ជាច្រើន​មុខ​ទៀត​។ ភ្ញៀវទេសចរ​ត្រូវ​ចំណាយពេល ប្រមាណ​១៥​នាទី ទៅ ២០​នាទី ដើម្បី​ឡើងទៅ​ដល់​ទឹកធ្លាក់​តា​ដា ដែលមាន​ទេសភាព​ធម្មជាតិ​ព្រៃភ្នំ​យ៉ាង​ស្រស់ត្រកាល លាយឡំ​ជាមួយ​សំឡេង​ទឹកធ្លាក់​ពីលើ​ភ្នំ មក​ប៉ះ​ជាមួយ​ផ្ទាំង​ថ្ម គួរ​ឲ្យ​ចង់​ងូត​ទឹ​ិ​ក​លេង​កម្សាន្ត​។​ទឹកធ្លាក់​តា​ដាស​ច្ចំ ជា​រមណីយដ្ឋាន​មួយ​ស្ថិតនៅក្នុង​ខេត្តកំពត បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​យ៉ាងច្រើន​នា​ថ្ងៃ​ឈប់សម្រាក​។ រមណីយដ្ឋាន​ទឹកធ្លាក់​តា​ដា​សច្ចំ​នេះ មាន​ទេសភាព​ស្រស់ស្អាត អមដោយ​ព្រៃឈើ និង​ទឹកធ្លាក់​ដ៏​ត្រជាក់​។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាច​ងូតទឹក​លេង​កម្សាន្ត​នៅក្នុង​រមណីយដ្ឋាន​នេះ ដែលមាន​ទឹកធ្លាក់​ពី​ភ្នំ​យ៉ាង​ត្រជាក់​។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ល្បែងទាញព្រ័ត្រកម្ពុជា