ខេត្តកំពត : ភ្នំឈ្ងោក
ភ្នំឈ្ងោក គឺជាប្រាសាទបុរាណសាងសង់ពីឥដ្ឋសុទ្ធសាធមួយ ដែលស្ថិតនៅក្នុងរូងភ្នំ ខ្ពស់ពីដីយ៉ាងហោចណាស់ក៏ ៤០ម៉ែត្រដែរ។ វាមានតែមួយគត់នៅកម្ពុជាចម្ងាយ១២ គីឡូម៉ែត្រ ភាគខាងកើតខេត្តកំពត ប្រមាណ ២០នាទី ពោលគឺនៅតាមផ្លូវពីកំពតទៅកែប នៅខាងឆ្វេងដៃ នឹងមានស្លាកសញ្ញាបង្ហាញផ្លូវតាំងពីមាត់ច្រក រហូតដល់ ភ្នំជាហូរហែ។
ភ្ញៀវទេសចរណ៍ជាច្រើន បានរំលងកន្លែងដ៏ស្រស់ស្អាតបែបប្រវត្តិសាស្ត្រចំណាស់មួយនេះ។
វារឹតតែពិសេសសម្រាប់ អ្នកចូលចិត្តផ្សងព្រេង ពួកគេអាចធ្វើដំនើរតាមរូងភ្នំដើម្បីទៅដល់ប្រាសាទនោះ ដោយការនាំផ្លូវពីកុមារតូចៗបាន។ មិនត្រឹមតែមានប្រាសាទ យើងក៏អាចឡើងភ្នំមើលទេសភាពចំការដែលនៅខាងក្រោមបាន។ រូងភ្នំមាសភាពងងឹត នឹងតម្រូវអោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ទៅតាមអ្នកដែលបានចូលទស្សនា បានអោយដឹងថា ភ្ញៀវជាតិ គឺអាចចូលបានដោយសេរី ឯភ្ញៀវបរទេស ប្រហែលជាតម្រូវអោយបង់ប្រាក់ចំនួនមួយដុល្លារ។ភ្នំឈ្ងោកនេះ មានទីតាំងស្ថិតនៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ប្រាសាទភ្នំឈ្ងោកសម័យវប្បធម៌សម័យចេនឡា ក៏ដូចជាសម័យនគរដែរ គេឃើញមានការគោរពសក្ការ:នូវរូងភ្នំដែលមានលក្ខណ: ពិសិដ្ឋក្នុង ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។ លក្ខណ:ពិសិដ្ឋនៃរូងភ្នំទាំងនោះអាចឆ្លុះបញ្ចាំងតាមរយ:វត្តមាននៃប្រសាទឥដ្ឋមួយចំនួន ។ ខុសពីប្រសាទភ្នំខ្យងដែលស្ថិតនៅក្នុងរូងភ្នំ ប្រាសាទភ្នំឈ្ងោកនៅខេត្តកំពតជាប្រាសាទឥដ្ឋសុទ្ធសាធ ហើយមានលក្ខណ:ពិសេសត្រង់ថា ប្រាសានេះត្រូវបានកសាងឡើងនៅក្នុងរូងភ្នំដែលស្ថិតនៅខ្ពស់ពីដីយ៉ាងហោចណាស់ក៏ ៤០ម៉ែត្រដែរ ។ គឺលក្ខណ:ពិសេសនេះហើយដែលធ្វើអោយប្រាសាទនេះមានមហិទ្ធិឬទ្ធិ និងកេរ្តិ៏ឈ្មោះល្បីល្បាញក្នុងអតីតកាល ។ ម្យ៉ាងទៀតរមណីយដ្ឋាននេះជាបូជនីយដ្ឋានយ៉ាងសំខាន់ ក្នុងសម័យមួយដែលជនជាតិខ្មែរយើងនៅកាន់ព្រហ្មញ្ញសាសនា។ នៅពេលដែលយើងឈានជើងចូលក្នុងប្រសាទឥដ្ឋនេះ យើងប្រទះឃើញលិង្គថ្មថម្មជាតិមួយដុះចេញពីបាតភ្នំ ស្ថិតនៅចំកណ្តាលប្រាសាទ ។ យើងអាចបញ្ជាក់បានថា លិង្គថ្មដ៏ចំលែកនេះដើមឡើយមានទ្រោនី(យោនី)ទ្រ ប៉ុន្តែឥលូវត្រូបាក់បែកជាបី កំណាត់ រួចត្រូវគេយកទៅចោលនៅប្រាសាទខាងស្តាំ ។ ថ្មីៗនេះវាត្រូវបានឆ្មាំនៅភូមិយកចំនែកយោនីទៅជួសជុល ហើយដាក់នៅកន្លែងដើមវិញ ពោលគឺបានបញ្ចូលលិង្គឲ្យដូចសភាពដើមវិញ។ បើប្រៀបធៀបប្រាសាទភ្នំឈ្ងោកទៅនិងប្រាសាទអាស្រមមហាឬសីអាចអោយដឹងថាប្រាសាទនេះមានឥទ្ធិពល វប្បធ៌មអង្គរបុរី ។ ការស្ថា បនាប្រាសាទនេះក្នុងរូងភ្នំ គឺជាបង្ហាញនូវទស្សនសំយោគនៃមនោគមវិជ្ជារវាងជំនឿខ្មែរក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌា និយម ។ ការពិតការបូជាភ្នំបានកើតឡើងមុនសម័យប្រវត្តិសាស្ត្រម្លេះ ។ បើពិនិត្យអោយល្អិតល្អន់ទៅ បានឃើញថាប្រាសាទនេះមានតួប្រាង្គតែមួយគត់ ហើយត្រូវបានកសាងលើឃើនមួយផ្អិបជាប់នឹងជញ្ជាំងភ្នំដោយចែកចេញជាពីរផ្នែក ។ ផ្នែកខាង លើមានដំបូលមួយមានជំរាលបួន ដោយមានកំពូលជំទីតពីលើយ៉ាងសង្ហា ។ ប្រសាទនេះមានសណ្ឋានដូចមើមខ្ទឹម គួអោយគយគន់ក្រៃលែង ។ រីé នៅខាងក្រោមគេសង្កេតឃើញមានក្បាច់ជាបន្ទាត់ផ្តេកឆ្នូតៗ ដូចនៅក្រោមប្រាសាទសំបូរព្រៃគុគ ឬប្រាសាទគោគព្រះធាតុដែ ។ប្រាសាទនេះស្ថិតនៅក្នុងលរចនាបទ្មលាបរវ័ត ចុងសតវត្សទី ៦ និងដើមសតវត្សទី ៧ នៃគ្រឹស្តសរាជ ។ លក្ខណ:របស់ផ្តែគឺក្បាច់ផួងមាលារំយោលជាឆ្នួតធ្នូ ហើយនៅចំកណ្តាលផ្តែរគេឈើញមានរង្វង់មូលមួយដែលពុំទាន់មានក្បាច់ក្បូនៅឡើយ ។ សូមជំរាបឡើងវិញថា នៅមានប្រាង្គប្រាសាទ ពីរទៀតយ៉ាងសំខាន់ដែរ ក្នុងខេត្តកំពត មួយនៅជិតទូកមាស គែប្រាសាទទ្រទ្រង់ និងមួយទៀតនៅភ្នំខ្យង ដែលមានអាយុកាលមិនខុសគ្នាប៉ុន្មានជាមួយប្រាសាទ ភ្នំឈ្ងោក គឺប្រាសាទភ្នំខ្យង ។