ឧកញ៉ា ឆាយ សុីវលីន បានចូលរួមក្នុងកិច្ចប្រជុំយន្តការត្រីភាគីលើកទី២

កិច្ចប្រជុំយន្តការត្រីភាគីលើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្រុមហ៊ុនទេសចរណ៍ចិនធំៗ និងវិស័យឯកជនកម្ពុជា ត្រូវបានរៀបចំឡើងដោយជោគជ័យ ក្នុងគោលបំណងរួមគ្នាជំរុញកំណើនភ្ញៀវទេសចរចិន និងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តំណាងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ និងខេត្តយូណាន ក្រុមហ៊ុនទេសចរណ៍ និងអាកាសចរណ៍ចិនធំៗ ព្រមទាំងតំណាងវិស័យសាធារណៈ និងឯកជនកម្ពុជា។


ខ្លឹមសារសំខាន់នៃកិច្ចប្រជុំ ផ្តោតលើការពង្រីកជើងហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ ដូចជា ខេត្តសៀមរាប និងខេត្តព្រះសីហនុ ការពង្រឹងការផ្សព្វផ្សាយទេសចរណ៍ ការលើកទឹកចិត្តវិនិយោគិនចិនមកវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា និងការអនុវត្តជាក់ស្តែងលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ ភាគីទាំងអស់បានឯកភាពលើការរៀបចំផែនការសកម្មភាពរួម ដូចជាការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Famtrip) ការផ្សព្វផ្សាយទេសចរណ៍តាមរយៈភាពយន្ត (Film Tourism) និងព្រឹត្តិការណ៍ទេសចរណ៍ធំៗ ដើម្បីលើកកម្ពស់ភាពទាក់ទាញ និងជំរុញលំហូរភ្ញៀវទេសចររវាងកម្ពុជា–ចិន ឱ្យកាន់តែមានសន្ទុះ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ