កិច្ចពិភាក្សា “ឱកាសវិនិយោគសណ្ឋាគារ និងទេសចរណ៍” ត្រូវបានរៀបចំដោយសមាគមទេសចរណ៍កម្ពុជា
កិច្ចពិភាក្សា “ឱកាសវិនិយោគសណ្ឋាគារ និងទេសចរណ៍” ត្រូវបានរៀបចំដោយសមាគមទេសចរណ៍កម្ពុជា (CATA) ដើម្បីផ្ដល់ឱកាសចូលរួមនិងពិភាក្សារវាងអ្នកដឹកនាំវិស័យសាធារណៈ និងឯកជន និងវិនិយោគសណ្ឋាគារពីប្រទេសចិន។
កម្មវិធីនេះមានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពី៖
១. លោកជំទាវ ខា លេង, រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
២. ឯកឧត្តម ហេង សុខគង់, រដ្ឋលេខាធិកាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
៣. លោក ពឹង បញ្ញាពល, ទីប្រឹក្សាអម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៤. លោកឧកញ៉ា បណ្ឌិត ហោ សេរីវឌ្ឍន៍, អ្នកសម្របសម្រួល និងវាគ្មិនកិត្តិយស
៥. និងអ្នកវិនិយោគសណ្ឋាគារពីប្រទេសចិន ២ រូប
កិច្ចពិភាក្សាបានផ្តោតលើការរកឱកាសវិនិយោគថ្មីៗ និងការចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រសម្រាប់ពង្រីកទីផ្សារទេសចរណ៍ និងសណ្ឋាគារ កម្ពុជាទៅកាន់អន្ដរជាតិ។ រូបភាពព្រឹត្តិការណ៍បង្ហាញពីការចូលរួមយ៉ាងសកម្ម និងការពិភាក្សាប្រកបដោយវិជ្ជាជីវៈ។