កិច្ចសំណេះសំណាលជាមួយក្រសួងទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញសមត្ថភាពប្រកួតប្រជែងវិស័យទេសចរណ៍

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសមាគម ចូលរួមក្នុងពិធីសំណេះសំណាលក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ កិច្ចជំនួបនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា ព្រមទាំងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យមានភាពធន់ និងអាចប្រកួតប្រជែងបានក្នុងតំបន់។ ក្នុងឱកាសនេះ ឧកញ៉ាប្រធានសមាគម បានថ្លែងរបាយការណ៍សង្ខេបជូនឯកឧត្តមរដ្ឋមន្ត្រី ស្តីពីសកម្មភាពផ្សព្វផ្សាយទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស ដែលសមាគមបានអនុវត្តកន្លងមក ដើម្បីទាក់ទាញភ្ញៀវទេសចរ ព្រមទាំងបានលើកឡើងអំពីផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ ដើម្បីបន្តគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ