ពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍
លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA)
បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធចូលឆ្នាំខ្មែរប្រពៃណីជាតិ
រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍។
កម្មពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត
ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសជូនពរសំណាងល្អ
និងការរីកចម្រើនដល់បុគ្គលិក និងវិស័យទេសចរណ៍ជាតិ។
ការចូលរួមរបស់ សមាគមទេសចរណ៍កម្ពុជា
(CATA)
បង្ហាញពីការគាំទ្រប្រពៃណីវប្បធម៌ជាតិ
ក៏ដូចជាការចូលរួមសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនង និងការសហការជាមួយក្រសួងទេសចរណ៍។