កម្មវិធី “Miss Planet International 2025” ដើម្បីផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព

ក្រោមកិច្ចសហការរបស់ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងលោកស្រី ហាលី អាមី ប្រធានស្ថាប័នបវរកញ្ញា Miss Planet International បានរៀបចំកម្មវិធីនេះឡើងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញនឹងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Planet International 2025 ដែល ព្រមទាំងមានការចូលរួមពីឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,​​ ទាំងភ្ញៀវជាតិ និងអន្តរជាតិជាងប្រមាណ ២,០០០ នាក់ មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ កម្មវិធីនេះក៏មានការចូលរួមពីបេក្ខនារីចំនួន ៣៣ រូប មកពី ៣៣ ប្រទេស ហើយត្រូវបានផ្សាយបន្តផ្ទាល់ទៅកាន់ទស្សនិកជននៅគ្រប់ទ្វីបនៃពិភពលោក។ 

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងមានសក្តានុពលទេសចរណ៍ខ្ពស់ ដោយមានធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជា បាននិងកំពុងធានាបាននូវសុខសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់។ ការរៀបចំព្រឹត្តិការណ៍ Miss Planet International 2025 នៅរាជធានីភ្នំពេញ ក៏បានបង្ហាញពីសមត្ថភាព និងសក្ដានុពលរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ព្រមទាំងបង្ហាញពីបរិយាកាសសុខសុវត្ថិភាព និងការអភិវឌ្ឍដ៏រស់រវើករបស់រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។


not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ចាប៉ីដងវែង