កិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍

សមាគមទេសចរណ៍កម្ពុជា ដឹកនាំដោយ ឧកញ៉ា ឆាយ ស៊ីវលីន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋគុយបា និង លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដោយពិភាក្សាអំពីឱកាសសហការក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការបង្កើតបណ្តាញទំនាក់ទំនងរវាងវិស័យឯកជននៃកម្ពុជា និងគុយបា។ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈរួមក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យមានភាពរឹងមាំ ប្រកួតប្រជែង និងចីរភាពក្នុងរយៈពេលវែង។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ប្រាសាទអង្គរវត្ត

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង