ខេត្តកំពង់ឆ្នាំង : សហគមន៍ទេសចរណ៍ អណ្ដូងឬស្សី

ក្រៅតំបន់ធម្មជាតិ ភ្នំ និងទឹកធ្លាក់ ខេត្តកំពង់ឆ្នាំងនៅមានភូមិដ៏គួរឲ្យចាប់អារម្មណ៍មួយនោះគឺ ភូមិសហគមន៍ទេសចរណ៍ អណ្ដូងឬស្សី ដែលជាកន្លែងសប្បកម្មស្មូនដ៏ធំ និងពេញនិយមប្រចាំខេត្តមួយនេះ ហើយវាបានក្លាយជាទីចាប់អារម្មណ៍ពីសំណាក់ទេសចរទាំងឡាយ ដោយសារវាជាខេត្តដែលល្បីរន្ទឺខាងផ្នែកសប្បកម្មដីឥដ្ឋ និងជាតំបន់សម្បូរទៅដោយដីឥដ្ឋល្អលេខមួយ។ប្រជាជននៅស្រុកភូមិនេះនិយមនាំគ្នាប្រកបរបរស្មូនរបស់របរប្រើប្រាស់ផ្សេងៗដើម្បីចិញ្ចឹមជីវិត ដូច្នេះហើយអ្នកមិនគួរមើលរំលងទីនេះឡើយបើបានទៅលេង វានឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍ប្លែកថ្មី និងរីករាយជាមួយការបានឃើញបងប្អូនអ្នកខេត្តកំពង់ឆ្នាំងស្មូនក្អម ឆ្នាំង និងវត្ថុអនុស្សាវរីយ៍ផ្សេងៗដោយផ្ទាល់ ហើយលោកអ្នកអាចទិញរបស់ទាំងនោះទុកផ្ញើរសាច់ញាតិ ឬមិត្តភក្តិទុកជាអនុស្សាវរីយ៍បាន ក៏ដូចជាជួយគាំទ្រស្នាដៃបងប្អូនអ្នកស្រុកយើង និងជួយដល់ជីវភាពរស់គាត់ដូចគ្នាដែរ។លើសពីនេះទៅទៀតលោកអ្នកអាចជិះកង់ និងម៉ូតូ លំហែនៅជុំវិញទីនោះដើម្បីបានយល់ដឹងបន្ថែមពីការរស់នៅរបស់បងប្អូនអ្នកខេត្តកំពង់ឆ្នាំង និងដោយសារតែវាជាស្ថិតនៅមិនឆ្ងាយប៉ុន្មានពីភ្នំក្រាំងដីមាស ដូច្នេះលោកអ្នកអាចជិះហួសទៅលេងរមណីយដ្ឋាននេះក៏បានដែរ។ភូមិសប្បកម្មក្អមឆ្នាំងនេះមាន ២កន្លែង មួយស្ថិតនៅភូមិអណ្ដូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ និងមួយទៀតស្ថិតនៅ ភូមិបញ្ចគោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺលោកអ្នកថែមទាំងអាចឆៀងចូលទៅទស្សនាកន្លែងផលិតផ្សំអំបោះ នៅភូមិស្ទួច ក្បែរជើងភ្នំសន្ទួច ដែលនៅមិនឆ្ងាយពីទីនោះដូចគ្នាដែរ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

គុនល្បុក្កតោខ្មែរ

image

ចាប៉ីដងវែង