ខេត្តកំពង់ឆ្នាំង : វត្តត្រឡែងកែង

ត្រូវបានពួកសៀមឈ្លានពានវាយបែកនៅឆ្នាំ១៥៩៣។បច្ចុប្បន្ន នៅសល់តែព្រះបាទាចំនួន ៨ នៃព្រះបដិមាដើមតែប៉ុណ្ណោះ ប៉ុន្តែព្រះត្រឡែងកែងថ្មី ត្រូវបានស្ថាបនាឡើងវិញ ដែលមានទំហំតូចជាងមុន។ក្រៅពីនេះ នៅឃើញមានសល់ស្លាកស្នាមសំណល់បាក់បែកនៃគ្រឹះព្រះវិហារ និងប្រាសាទមួយចំនួននៅក្នុងទីធ្លាវត្ត ដូចជាព្រះវិហារ ២, វិហារមួយនៅទិសខាងកើត សង់លើគ្រឹះថ្មបាយក្រៀម និងឃើញមានសន្លឹកសីមាផងដែរ។ ឯវិហារមួយទៀត ធំ សង់ជារាងកាកបាទ នៅលើទីទួលមួយ ដែលមានគ្រឹះជាថ្មបាយក្រៀម។ នៅមុខព្រះវិហារធំនេះ មានព្រះពុទ្ធបដិមាធំមួយអង្គ ធ្វើពីថ្មភក់ ហើយនៅជុំវិញនោះ គេឃើញមានបំណែកកំពូលប្រាសាទរាងជាផ្កាឈូកចំនួន ២ និងបំណែកថ្មដែលមានក្បូរក្បាច់ផងដែរ ដែលត្រូវបានកសាងឡើងតាំងពីមុនការសាងសង់វត្តត្រឡែងកែងនៅ ស.វ. ទី ១៦។វត្តត្រឡែងកែងជា​វត្តដែលមានវ័យ​ចំណាស់ជាងគេនាយុគ្គសម័យលង្វែក ១៥២៥-១៥៩៥ មានឈ្មោះថា ព្រះវិហារមណ្ឌល កសាងឡើង​ក្នុងរជ្ជកាលព្រះបាទអង្គច័ន្ទរាជា ១៥២៥-១៥៦៧ ដើម្បី​ឧទ្ទិសដល់ជ័យជំនះ​របស់ទ្រង់ ក្នុងការធ្វើសឹក     សង្គ្រាម​​​​ប្រឆាំងនឹងការគ្រងរាជ្យសម្បត្តិរបស់ស្តេច កន និង​​​ជ័យជំនះលើពួកបច្ចាមិត្តបរទេសដែលចូលមកលុកលុយប្រទេសខ្មែរនាសម័យនោះ។

not found

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

គុនល្បុក្កតោខ្មែរ

image

ចាប៉ីដងវែង