ខេត្តព្រៃវែង : ចុង​ប៉ម

ប្រសិនបើយើងធ្វើដំណើរទៅដល់ទីរួមខេត្តព្រៃវែង ហើយចង់ស្វែងរកពីទីតាំងលម្ហែអារម្មណ៍ ដែលមានម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ជាពិសេសអំណោយផលសម្រាប់ការគយគន់សម្រស់ព្រះអាទិត្ររៀបលិច ច្បាស់ណាស់ គឺមានតែ «ចុង​ប៉ម» ប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅ ភូមិ១ សង្កាត់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង និងមានចម្ងាយប្រហែល ១គីឡូម៉ែត្រ ពីរង្វង់មូល​មិត្តភាព ។ចុង​ប៉ម ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍កែច្នៃ ដែលមានចំណុចពិសេសជាច្រើន រហូតក្លាយជា ទីតាំងដ៏ពេញនិយម និងល្បីល្បាញបំផុតនៅក្នុងតំបន់ ។ ចំណុចដែលទាក់ទាញបំផុតនោះ គឺតំបន់នេះ នឹងប្រៀបបានដូចជាទន្លេដ៏ធំល្វឹងល្វើយនារដូវទឹកឡើង ហើយក្លាយជាវាយស្រែធំដាច់កន្ទុយភ្នែក នៅពេលដែលទឹកស្រក ។ ជាងនេះទៅទៀត នៅពេលរដូវស្រូវទុំ យើងអាចមើលឃើញពណ៌មាសឆ្អិនឆ្អៅ ក្រាលគ្របលើវាលស្រែដ៏ធំ បូកផ្សំជាមួយសម្រស់ព្រះអាទិត្ររៀ​បលិចនាវេលា​សាយ័ណ្ហ ទៀតនោះ កាន់តែធ្វើឱ្យភ្ញៀវទេសចរណ៍ជាប់ចិត្ត មិនអាចបំភ្លេចទេសភាពដ៏ក្រកាលនោះបានឡើយ ។

not found

ព្រឹត្តិការណ៍

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ប្រាសាទកោះកេរ

image

ល្បែងទាញព្រ័ត្រកម្ពុជា