ឧកញ៉ា ឆាយ សុីវលីន បានអញ្ជើញចូលរួមក្នុងវេទិកា និងពិពណ៏ទេសចរណ៍មូស្លីម កម្ពុជា ឆ្នាំ២០២៥
នៅឆ្នាំ ២០២៥ ឧកញ៉ា ឆាយ សុីវលីន បានចូលរួមក្នុងវេទិកា និងពិពណ៏ទេសចរណ៍មូស្លីម ក្រោមប្រធានបទ «អាសាឡាមូអឡៃគុម កម្ពុជា» ដែលប្រារព្ធដោយមានអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ព្រឹត្តិការណ៍នេះផ្តោតលើការផ្សព្វផ្សាយទេសចរណ៍មូស្លីមនៅកម្ពុជា និងបង្កើនការទំនាក់ទំនងជាមួយភាគីក្នុង និងក្រៅប្រទេស។ វេទិកានេះក៏ផ្តល់ឱកាសសម្រាប់អ្នកចូលរួមក្នុងការរៀនសូត្រពីវប្បធម៍ និងសេវាកម្មទេសចរណ៍មូស្លីមក្នុងស្រុក។