ឧកញ៉ា ឆាយ ស៊ីវលីន បានដឹកនាំរៀបចំកិច្ចប្រជុំសមាជិកក្រោមប្រធានបទ៖ "ការអនុលោមយ៉ាងឆ្លាតវៃ៖ តួនាទីរបស់អ្នកជំនាញពន្ធ និងច្បាប់"
នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៥ សមាគមទេសចរណ៍កម្ពុជា ក្រោមការដឹកនាំពីឧកញ៉ា ឆាយ ស៊ីវលីន បានរៀបចំកិច្ចប្រជុំសមាជិកក្រោមប្រធានបទ៖ "ការអនុលោមយ៉ាងឆ្លាតវៃ៖ តួនាទីរបស់អ្នកជំនាញពន្ធ និងច្បាប់" នៅសណ្ឋាគារ Capri by Fraser Phnom Penh។ កិច្ចប្រជុំនេះបានទាក់ទាញសមាជិក CATA, សមាគម CTAFA, ក្រុមហ៊ុនទេសចរណ៍, វិស័យសណ្ឋាគារ និងភ្នាក់ងារផ្នែកច្បាប់និងពន្ធ មកចែករំលែកបទពិសោធន៍ល្អៗ និងយល់ដឹងច្បាស់អំពីកាតព្វកិច្ចពន្ធ និងការអនុលោមតាមច្បាប់។ សមាគមទេសចរណ៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកទាំងអស់ដែលបានចូលរួម និងគាំទ្រកម្មវិធីនេះ។