ឧកញ៉ា ឆាយ ស៊ីវលីន ដឹកនាំសមាគមទេសចរណ៍កម្ពុជា ជួបពិភាក្សាកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយ រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី
កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ ឧកញ៉ា ឆាយ ស៊ីវលីន បានដឹកនាំសមាគមទេសចរណ៍កម្ពុជា ជួបប្រជុំជាមួយ ឯកឧត្តម Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៌ និងសិល្បៈ នៃប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះផ្តោតលើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងស្វែងរកធាតុចូលបន្ថែម ដើម្បីពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែង។ ជំនួបនេះបានបង្ហាញពីការប្តេជ្ញារួមគ្នា ក្នុងការពង្រឹងទំនាក់ទំនងវិស័យទេសចរណ៍ និងជំរុញការធ្វើដំណើររវាងកម្ពុជា និងម៉ាឡេស៊ីនាពេលអនាគត។