ឧកញ៉ា ឆាយ ស៊ីវលីន បានអញ្ជើញចូលរួមវេទិការតំបន់ឆ្នេរ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន លើការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម នី ផល្លី

ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចូលរួមក្នុងវេទិកាតំបន់ឆ្នេរសមុទ្រ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជន លើការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង KAC ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍សម្រាប់តំបន់ឆ្នេរសមុទ្រ។

កិច្ចប្រជុំមានការចូលរួមពីសមាជិក សមាគមទេសចរណ៍កម្ពុជា (CATA) រួមទាំង​លោកឧកញ៉ា ឆាយ ស៊ីវលីន ដើម្បីពិភាក្សាអំពីគោលការណ៍គ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍និងបរិស្ថានតំបន់ឆ្នេរ។ កម្មវិធីនេះក៏ជាឱកាសល្អក្នុងការចែករំលែកបទពិសោធន៍ និងបង្កើនការសហការរវាងអាជ្ញាធរ និងវិស័យឯកជន ដើម្បីធានាថាការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រមានប្រសិទ្ធភាព និងច្បាស់លាស់សម្រាប់អ្នកទេសចរនៅក្នុងនិងក្រៅប្រទេស។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ