ឧកញ៉ា ស៊្រៀត មុំសុភា ជាអនុប្រធាន និងតំណាងសមាគមទេសចរណ៍កម្ពុជា ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសការប្រើប្រាស់សូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការឆ្នាំ ២០២៥ ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់នូវសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ (ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុវិទ្យាស្ថានជាតិស្ថិតិអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធនាគារជាតិនៃកម្ពុជាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា-CTB...),អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ទាំង២៥តំណាង ឧកញ៉ា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាតំណាងសមាគមទេសចរណ៍កម្ពុជាតំណាងសមាគមសណ្ឋាគារកម្ពុជាតំណាងសមាគមភោជនីយដ្ឋានកម្ពុជា លោក លោកស្រី សាស្ត្រាចារ្យ និស្សិត ព្រមទាំងប្អូនៗអ្នកផលិតមាតិកា សរុប ៣៥០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។


ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារស្ថិតិមានភាពស្មុគស្មាញ និងមមាញឹកណាស់ ដោយតម្រូវឱ្យធ្វើការងារទាំងនៅថ្ងៃចុងសប្តាហ៍ថ្ងៃឈប់សម្រាក ពិសេសនៅពេលប្រារព្ធពិធីជាតិបុណ្យធំៗ ដែលតម្រូវឱ្យមានការបូកសរុបស្ថិតិទេសចរណ៍ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា។


ដើម្បីរួមចំណែកដល់ការអភិវឌ្ឍស្ថិតិទេសចរណ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព  ឯកឧត្តមរដ្ឋមន្ត្រី ផ្ដល់អនុសាសន៍ណែនាំគន្លឹះ មួយចំនួដូចខាងក្រោម៖

ទី១. បន្តប្រមូល រៀបចំ ចងក្រងទិន្នន័យទេសចរណ៍ប្រកបដោយគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ស្ថិតិទូទៅ។

ទី២. សិក្សាលទ្ធភាពក្នុងការប្រើប្រាស់ការគ្រប់គ្រងទិន្នន័យទេសចរណ៍ក្នុងនោះមានទាំងភ្ញៀវទេសចរគោលដៅទេសចរណ៍ និងខ្សែច្រវាក់តម្លៃទេសចរណ៍ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល និងការវិភាគទិន្នន័យដោយប្រើប្រាស់បច្ចេកវិទ្យាដូចជា Big Data និង AI

ទី៣. រៀបចំទិន្នន័យទេសចរណ៍ឌីជីថល (Digital Tourism Database)

ទី៤. រៀបចំ និងចងក្រងគណនីរណបទេសចរណ៍ (Tourism Satellite Account, TSA) សម្រាប់បម្រើឱ្យការវាស់វែងនិរន្តរភាពទេសចរណ៍។

ទី៥. ធ្វើឱ្យមានសុខដុមនីយកម្មក្នុងប្រព័ន្ធស្ថិតិទេសចរណ៍(Tourism Statistics Harmonization) ដោយរួមបញ្ចូលទស្សនទាននៃភាពច្នៃប្រឌិត និងនវានុវត្តភាពក្នុងការអភិវឌ្ឍស្ថិតិ ស្របតាមយុគសម័យបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រគ្រប់ទិដ្ឋភាពទាំងអស់នៃការប្រមូល ការរៀបចំ ការចងក្រង ការវិភាគ ការថែរក្សា និងការផ្សព្វផ្សាយស្ថិតិ។

ទី៦. ស្នើឱ្យ លោក លោកស្រី អភិបាលរងខេត្តទទួលបន្ទុកវិស័យទេសចរណ៍  និងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សូមយកចិត្តទុកដាក់ប្រមូលស្ថិតិភ្ញៀវទេសចរ ជាពិសេសនៅពេលពិធីបុណ្យជាតិធំៗ។

Credit to ក្រសួងទេសចរណ៍ Ministry of Tourism (https://www.facebook.com/cambodia.tourism.ministry/)

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ