ប្រារព្ធខួបអនុស្សាវរីយ៍ ៣០ឆ្នាំ «មរតក និងស្នាដៃ ដែលកំពុងបន្តឆ្ពោះទៅមុខ»
ប្រារព្ធខួបអនុស្សាវរីយ៍ ៣០ឆ្នាំ «មរតក និងស្នាដៃ ដែលកំពុងបន្តឆ្ពោះទៅមុខ» ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីបណ្តាក្រសួងស្ថាប័ននានា និងភ្ញៀវជាតិ-អន្តរជាតិជាច្រើននាក់ទៀត នៅសណ្ឋាគារ SHANGRI-LA Phnom Penh ។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ 1996 មក CATA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជា និងពង្រឹងកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន។ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីនេះ CATA បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ការអភិវឌ្ឍផលិតផលទេសចរណ៍ ការបង្កើនសមត្ថភាពធនធានមនុស្ស និងការជំរុញការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យនេះ។
ថ្នាក់ដឹកនាំរដ្ឋាភិបាលបានសរសើរការចូលរួមចំណែករបស់ CATA ក្នុងរយៈពេលបីទសវត្សរ៍កន្លងមក និងបានទទួលស្គាល់សមាគមនេះជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការលើកកម្ពស់កំណើនទេសចរណ៍ប្រកបដោយចីរភាព និងប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា។