សិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំយុទ្ធសាស្ត្រខ្សែរទស្សនាចរណ៍អង្គរ

ខេត្តកំពង់ធំ៖ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីគោលការណ៍ណែនាំយុទ្ធសាស្ត្រ ខ្សែរទស្សនាចរណ៍អង្គរ ដែលភ្ជាប់ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ សៀមរាប–អង្គរ និងទទួលស្វាគមន៍ដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

សិក្ខាសាលានេះមានគោលបំណងប្រមូលយោបល់ពីភាគីពាក់ព័ន្ធ ដើម្បីបង្កើតយុទ្ធសាស្ត្រខ្សែរទស្សនាចរណ៍អង្គរ ដែលអាចភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការចូលរួមរបស់ប្រធានសមាគមទេសចរណ៍កម្ពុជា បានបង្ហាញពីការគាំទ្រ និងការចូលរួមសកម្មរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមទិសដៅយុទ្ធសាស្ត្រជាតិ និងការពង្រឹងការតភ្ជាប់ទេសចរណ៍ក្នុងតំបន់អង្គរ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារ Glorious ខេត្តកំពង់ធំ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ប្រាសាទអង្គរវត្ត

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង