ឧកញ៉ា ឆាយ សុីវលីន បានអញ្ជើញចូលរួម វគ្គផ្តាច់ព្រ័ត្រក្នុងការវិនិច្ឆ័យជ្រើសរើសស្ត្រីឆ្នើមជាសហគ្រិន
វគ្គផ្តាច់ព្រ័ត្រនេះបានធ្វើឡើងក្នុងគោលបំណងជ្រើសរើសស្ត្រីឆ្នើមក្នុងវិស័យសហគ្រិន ដើម្បីចូលប្រកួតលំដាប់អាស៊ាននៅខែវិច្ឆិកាខាងមុខ។ គណៈវិនិច្ឆ័យកិត្តិយសចំនួន ៥ រូបបានចូលរួមក្នុងការវាយតម្លៃ និងផ្តល់យោបល់ដល់អ្នកប្រកួត៖
១. ឧកញ៉ា ឆាយ សុីវលីន – ប្រធានគណៈវិនិច្ឆ័យ
២. លោកជំទាវ ឧកញ៉ា កែវ មុំ – ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យម
៣. លោកឧកញ៉ា បុិច បូឡែន – ប្រធានសមាគមសហគ្រិនវ័យក្មេង
៤. លោកជំទាវ ថេ សុខា – ទីប្រឹក្សាក្រសួងកិច្ចការនារី
៥. លោកជំទាវ ចាន់ ភារី – ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា
កម្មវិធីនេះផ្តល់ឱកាសដល់អ្នកប្រកួតក្នុងការបង្ហាញជំនាញ, ចក្ខុវិស័យ និងបទពិសោធន៍ក្នុងការអភិវឌ្ឍសហគ្រាសរបស់ពួកគេ ដើម្បីជំរុញការសហប្រតិបត្តិការរវាងស្ត្រីសហគ្រិនក្នុងតំបន់អាស៊ាន។