ទស្សនកិច្ចនៅភូមិកំពង់ឃ្លាំង ដឹកនាំដោយ ឧកញ៉ា ឆាយ ស៊ីវលីន និងបេក្ខនារី Miss Planet International

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសហគមន៍ភូមិកំពង់ឃ្លាំង ស្ថិតនៅស្រុកសូត្រនិគម ខេត្តសៀមរាប មានការរៀបចំពិធីស្វាគមន៍ និងដំណើរទស្សនកិច្ចរបស់បេក្ខនារី Miss Planet International មកពីប្រទេសចំនួន ៣៥ ដែលបានអញ្ជើញមកស្វែងយល់អំពីវប្បធម៌ ជីវភាពរស់នៅ និងសក្តានុពលទេសចរណ៍របស់សហគមន៍ក្នុងតំបន់បឹងទន្លេសាប។ពិធីនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ងូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោក គីម វណ្ណៈ អភិបាលស្រុកសូត្រនិគម លោក ធីម សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត និងលោក ឃីន សុគុនវិសិទ្ធិ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាសហគមន៍ភូមិកំពង់ឃ្លាំង និងប្រតិភូបវរកញ្ញា Miss Planet International ផងដែរ។


ក្នុងឱកាសនោះ ក៏មានការរៀបចំពិធីដាំកូនត្នោត ដើម្បីបង្កើតអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចនេះ។ ដើមត្នោតជារុក្ខជាតិដែលតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ និងជាផ្នែកមួយនៃវប្បធម៌ និងជីវភាពប្រជាពលរដ្ឋ។ ការដាំកូនត្នោតរួមគ្នានេះក៏មានន័យថាជាការបង្ហាញពីការយកចិត្តទុកដាក់លើការអភិរក្សបរិស្ថាន ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងការលើកកម្ពស់ការយល់ដឹងអំពីធនធានធម្មជាតិ។ ដំណើរទស្សនកិច្ចនេះក៏បានផ្តល់ឱកាសឱ្យបេក្ខនារី Miss Planet International បានស្វែងយល់បន្ថែមអំពីសហគមន៍ទេសចរណ៍ ការរស់នៅលើទឹក និងវប្បធម៌ប្រពៃណីរបស់ប្រជាជនក្នុងតំបន់បឹងទន្លេសាប។ កម្មវិធីនេះមិនត្រឹមតែបង្កើតអនុស្សាវរីយ៍ល្អសម្រាប់ប្រតិភូប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជា ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព មានវប្បធម៌សម្បូរបែប និងមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ