មហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ពិធីសន្និបាតនេះត្រូវបានរៀបចំឡើង ដើម្បីបូកសរុបលទ្ធផលការងារ និងសមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២៥ ព្រមទាំងកំណត់ទិសដៅ និងផែនការការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦។ កម្មវិធីនេះក៏ជាវេទិកាសំខាន់សម្រាប់ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ក្នុងការពិភាក្សា វាយតម្លៃលទ្ធផល និងពង្រឹងកិច្ចសហការក្នុងវិស័យអាកាសចរណ៍។


ការចូលរួមរបស់ប្រធាន CATA បានបង្ហាញពីកិច្ចសហការជិតស្និទ្ធរវាងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដែលជាកត្តាសំខាន់ក្នុងការគាំទ្រកំណើនទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សមាគមទេសចរណ៍កម្ពុជា នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បង្កើនការតភ្ជាប់ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជានៅទីផ្សារអន្តរជាតិ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

ល្ខោនខោល

image

ឧទ្យានបុរាណវិទ្យាអង្គរ