ខេត្តឧត្តរមានជ័យ : រមណីយដ្ឋាន​ធម្មជាតិ​រលុះ​ធំ

រលុះ​ធំ គឺ​ជា​ឈ្មោះ​តំបន់​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​ដី​ហូរ​ច្រោះ ហើយ​ផ្ទាំង​ដី​ខ្លះ​បាន​នៅ​សល់​បង្កើត​ទៅ​ជា​រូបរាង​ដូចជា​សសរ​វិហារ ឬ​ក៏​សំណង់​ប្រាសាទ​បុរាណ​ផ្សេងៗ ជាដើម។ ទីនោះ​ស្ថិត​នៅ​ភូមិ​ខ្នាចឫស្សី សង្កាត់​បន្សាយរាក់ ក្រុង​សំរោង បើ​ធ្វើ​ដំណើរ​ពី​ខេត្ត​ឧត្តរមានជ័យ ឆ្ពោះ​ទៅ​លិច​ត្រង់ មាន​ចម្ងាយ​តែ ១២​គីឡូម៉ែត្រ​ទេ ប៉ុន្តែ​បើ​ចេញ​តាម​ផ្លូវ​អូរស្មាច់ គឺ​មាន​ចម្ងាយ​រហូត​ដល់​ទៅ ៣២​គីឡូម៉ែត្រ។

បច្ចុប្បន្ន រលុះ​ធំ កំពុង​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​ខ្លះ​ចាប់​អារម្មណ៍​ទៅ​លើ​ទេសភាព​ធម្មជាតិ​របស់​វា​យ៉ាង​ខ្លាំង។

មន្ត្រី​ជំនាញ​ផ្នែក​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ មើល​ឃើញ​ថា តំបន់​ដី​ហូរ​ច្រោះ​រលុះ​ធំ គឺ​មាន​សក្ដានុពល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា និង​កម្សាន្ត​ទេសភាព​ធម្មជាតិ​របស់​វា ព្រម​ទាំង​អាច​បង្កើត​ការងារ​ខ្លះ​ឲ្យ​អ្នក​ភូមិ​ដែល​រស់នៅ​ជិត​នោះ អាច​រក​កម្រៃ​ពី​វិស័យ​ទេសចរណ៍​បាន​នៅ​ពេល​អនាគត។ដោយសារ​តែ​មើល​ឃើញ​សក្ដានុពល​ផ្នែក​ទេសចរណ៍​នេះ អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ក្រុង​សំរោង រៀបចំ​គម្រោង​អភិរក្ស​តំបន់​ធម្មជាតិ​នៅ​ទីនោះ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ចូល​ទៅ​រុករាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​រៀបចំ​ផ្សព្វផ្សាយ​ទៅ​លើ​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់។

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ទឹក​ជ្រោះដាចំប៉ី

ខេត្តឧត្តរមានជ័យ

Photo
ប្រាសាទ ត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ

Photo
ប្រាសាទ​ដំរី​ទ្រោម

ខេត្តឧត្តរមានជ័យ

Photo
ប្រាសាទ​តា ក្របី

ខេត្តឧត្តរមានជ័យ

Photo
ប្រាសាទតាមាន់ធំ

ខេត្តឧត្តរមានជ័យ

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ប្រាសាទអង្គរវត្ត

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង