ខេត្តតាកែវ : រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​ និង​ធម្មជាតិ ភ្នំ​ជីសូរ្យ

រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​ និង​ធម្មជាតិ ភ្នំ​ជីសូរ្យ ៖ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ ភ្នំធម្មជាតិមួយនេះ មានរូបភាពដ៏ស្រស់ត្រកាលនៃទេសភាពបៃតងរបស់ព្រៃឈើ និងខ្យល់អាកាសបរិសុទ្ធ ដែលមានទីតាំងសិ្ថតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។ នៅលើកំពូលភ្នំមានប្រាសាទអរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនេះ ក៏មានរូងវិមានច័ន្ទដែលស្ថិតនៅ​ប្រមាណ១៥០ម ពីខាងត្បូងប្រាសាទភ្នំជីសូរ ដែលជារូងធម្មជាតិ។ វាជាទីស្ងាត់សំរាប់ពួកសមណព្រាហ្មណ៍តាំងសមាធិ​ ឬសម្រាប់អ្នកធ្វើធុតុង្គដើរចង្រ្គមភាវនាធម៌។ កាលពីសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០​មានការទំលាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលអោយរូងនេះ ត្រូវបិទជិតដោយដុំថ្មធំៗ​មិនអាចចេញចូលបានទៀតឡើយ។  ភ្នំជីសូរស្ថិតនៅភូមិ ចន្លាត់ដៃ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។


not found

ព្រឹត្តិការណ៍

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ល្បែងទាញព្រ័ត្រកម្ពុជា