ខេត្តកំពង់ស្ពឺ : ទឹកធ្លាក់អូតាសេក
ទឹកធ្លាក់អូតាសេក: ស្ថិតនៅលើភ្នំគិរីរម្យដែលទីនេះមានទឹកធ្លាក់យ៉ាងគំហុកបន្លឺសម្លេងយ៉ាងឮ។ ភ្ញៀវអាចលេងទឹកដែលហូរមកពីខាងលើភ្នំដ៏ត្រជាក់ និងរីករាយជាមួយទេសភាពដែលព័ទ្ធជុំវិញទៅដោយធម្មជាតិ រុក្ខជាតិតូចធំ ប៉ុន្តែតំបន់នេះមិនសូវជាមានអ្នកទេសចរដឹងច្រើននៅឡើយទេ។