ខេត្តក្រចេះ : រមណីយដ្ឋានវត្តវិហារសសរ១០០
វត្តសសរ១០០ ជារមណីយដ្ឋានតាមបែបវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦គ.ម ពីទីរួមខេត្តក្រចេះ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ តាមផ្លូវចាក់កៅស៊ូ។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ ពីសម័យចេនឡា ដែលមានឈ្មោះថា “សម្ភពបុរៈ” ។វត្តនេះស្ថិតនៅស្រុកសំបូរ ចំងាយប្រហែល៣៦គ.មខាងជើងទីរួមខេត្តក្រចេះ។ វត្តសរសរ១០០ត្រូវបានសាងសង់ឡើងនៅចំទីតាំងរបស់រាជវាំងនគរសម្ភបុរៈ នៃអាណាចក្រចេនឡា។ នៅក្នុងវត្ដមានព្រះវិហារពុទ្ធសាសនាចំនួន៤បែរមុខទៅរកទិសទាំង៤គឺ៖
វិហារឡាវ បែរមុខទៅទិសខាងលិច
វិហារសសរ១០០ បែរមុខទៅទិសខាងជើង
វិហារគោកកើត បែរមុខទៅទិសខាងកើត
វិហារគោក បែរមុខទៅទិសខាងត្បូង (ព្រះវិហារនេះនៅសល់តែគ្រឹះនិងស្លាកស្នាមប៉ុណ្ណោះ)