រាជធានីភ្នំពេញ : ផ្សារទួលទំពូង

ផ្សារទួលទំពូង កើតចេញដោយសារមានជនជាតិរុស្ស៊ីជាច្រើនចូលចិត្តមកទិញទំនិញផ្សេងៗនៅទីនេះក្នុងទសវត្សឆ្នាំ 1980 ។ ប្រសិនបើលោកអ្នកកំពុងស្វែងរកវត្ថុបុរាណ និងចំណីអាហារក្នុងស្រុក ផ្សារនេះគឺជាកន្លែងដែលស័ក្តិសមសម្រាប់អ្នក។ ផ្សារនេះមានតូបលក់វត្ថុអនុស្សាវរីយ៍ និងសម្លៀកបំពាក់ជាច្រើន។ ផ្សារមានដាក់លក់វត្ថុអនុស្សាវរីយ វត្ថុមានតំលៃជាច្រើនដូចជារូបចំលាស់ គ្រឿងអលង្កា គ្រឿងមាស សំលៀកបំពាក់ជាដើម។ ផ្សារនេះត្រូវបានគេហៅផងដែរថាជាផ្សាររុស្ស៊ី (Russian Market) ពីព្រោះកាលពីមុន ផ្សារនេះធ្លាប់លក់ទំនិញនាំចូលពីប្រទេសរុស្ស៊ី។ ផ្សារទួលទំពូងលើផ្លូវ៤៤០អាចទំនាក់ទំនងពត៏មានរដ្ឋបាលនៅសាលាសង្កាត់ទួលទំពូងទី១​សន្តិសុខសណ្តាប់ធ្នាប់សង្គម​​និងសន្តិសុខផ្ទាល់ខ្លួនទំនាក់ទំងប៉ុស្តិរដ្ឋបាលសង្កាត់។ផ្សារឥតម៉ាស៊ីនត្រជាក់នេះពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ។ នៅខាងក្នុងផ្សារ អ្នកអាចវង្វេងប្រសិនបើអ្នកមិនអាចចំណាំផ្លូវបាន។ ជាការពិត តាមផ្លូវដើរ ពោរពេញទៅដោយគំនរសម្លៀកបំពាក់ ស្បែកជើងនិងកាបូបដែលអាចធ្វើឲ្យអ្នកច្រឡំផ្លូវបាន។សារទួលទំពូង (Phsar Tuol Poung)រឺ​ ផ្សាររុស្ស៊ី (Russian Market)  ជាផ្សារមួយក្នុងរាជធានី ភ្នំពេញ។

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ព្រះបរមរាជវាំង

រាជធានីភ្នំពេញ

Photo
ផ្សារធំថ្មី

រាជធានីភ្នំពេញ

Photo
វិមានឯករាជ្យ(

រាជធានីភ្នំពេញ

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ