ខេត្តព្រះវិហារ : ទឹកធ្លាក់ បេងកាង
ទឹកធ្លាក់បេងកោង គឺជារមណីយដ្ឋានបែបធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ហើយមានទឹកធ្លាក់ចំនួនពីរជាន់ ដែលមានប្រភពទឹកហូរមកពីភ្នំត្បែង។ រមណីយដ្ឋាននេះសម្បូរព្រៃឈើ ទឹកធ្លាក់ និង មានអាកាសធាតុត្រជាក់។ ទឹកធ្លាក់បេងកោង មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដោយត្រូវធ្វើដំណើរតាមផ្លូវលេខ ៦២ ឆ្ពោះទៅកាន់ស្រុកត្បែងមានជ័យ និង បន្ដដំណើរដោយថ្មើរជើងទើបទៅដល់ទីនោះ។