ខេត្តសៀមរាប : ស្រះស្រង់

ស្រះស្រង់ ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ ស្រះនេះសាងសង់ ដោយមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។ ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម ឬជាទីសក្ការៈដូចជាកសិណអង្គរ ឬបារាយណ៍ជាដើមនោះទេគឺកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និងមានកូនប្រាសាទមួយនៅចំកណ្តាល ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម។ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ។ស្រះនេះសាងសង់ ដោយមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។ ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម ឬជាទីសក្ការៈដូចជាកសិណអង្គរ ឬបារាយណ៍ជាដើមនោះទេគឺកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និងមានកូនប្រាសាទមួយនៅចំកណ្តាល ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។ បច្ចុប្បន្ន គេអាចមើលឃើញកូនប្រាសាទនេះ នៅរដូវប្រាំងពេលដែលមានទឹករាក់គេធ្លាប់ឃើញតែភាពស្រស់ស្អាតនៃស្រះស្រង់ ដោយសារមានទឹកគ្រប់រដូវកាល រហូតទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់។ ក៏ប៉ុន្តែ កាលពីរដូវប្រាំងឆ្នាំ២០១៥កន្លងទៅនេះ ស្រះស្រង់បានជួបប្រទះនូវបញ្ហារីងស្ងួតស្ទើរទាំងស្រុង។ នៅឆ្នាំ២០១៦នេះ ដោយយមានការបារម្ភថា ស្រះស្រង់អាចនឹងប្រឈមបញ្ហារីងស្ងួតដូចឆ្នាំមុនទៀត អាជ្ញាធរជាតិអប្សរាអះអាងថា បានត្រៀមខ្លួនរួចរាល់សម្រាប់ជួយសង្គ្រោះស្រះស្រង់នេះ។ ការត្រៀមខ្លួននេះ គឺតាមរយៈការស្តារប្រឡាយដែលមានប្រវែង៧គម ដើម្បីបង្ហូរទឹកពីទំនប់តានៀវមកបញ្ចូលក្នុងស្រះស្រង់។

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ប្រាសាទតាកែវ

ខេត្តសៀមរាប

Photo
ប្រាសាទបាគង

ខេត្តសៀមរាប

Photo
ពើង​គំនូរ

ខេត្តសៀមរាប

Photo
ភ្នំគូលែន

ខេត្តសៀមរាប

Photo
ប្រាសាទប្រែរូប

ខេត្តសៀមរាប

ព្រឹត្តិការណ៍

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ល្បែងទាញព្រ័ត្រកម្ពុជា