ខេត្តសៀមរាប : ពន្លឺអង្គរ

ពន្លឺអង្គរ - Light of Angkor គឺជាប្រភេទសាលកញ្ចក់ បង្ហាញអំពីទស្សនីយភាពសម័យអង្គរដែលមានគួបផ្សំជាមួយនឹងការលេងភ្លើងពណ៌យ៉ាងល្អប្រណីត។ វាមានចម្ងាយប្រមាណ៤គីឡូម៉ែត្រពីក្រុងសៀមរាប ធ្វើដំណើរប្រហែល១០នាទី។

សាលពន្លឺអង្គរ ចាប់បើកពីម៉ោង ២ រសៀល រហូតដល់ ៩យប់។

នៅក្នុងនោះ មានកម្មវិធីចំនួនបី សម្រាប់ទស្សនា៖

  • ការចាក់បញ្ចាំងអំពីទស្សនីយភាពនាសម័យអង្គរជាលក្ខណះ ៧២០ ដឺក្រេនៅលើស្ពានកញ្ចក់
  • ការចាក់បញ្ចាក់អំពីព្រះព្រហ្ម
  • កញ្ចក់វង្វេង៖ កញ្ចក់ភ្លើងពណ៌ដែលមានរូបទាក់ទងទៅនឹងចម្លាក់ប្រាសាទ និងចម្លាក់ផ្សេងៗរបស់ខ្មែរ។

ពន្លឺអង្គរ - Light of Angkor នេះស្ថិតនៅក្នុងបរិវេណជាមួយកន្រ្តកយក្ស Angkor Eye តាមបណ្តោយផ្លូវទៅព្រលានយន្តហោះលេខ៦ ភូមិគ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប។



not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ល្បែងទាញព្រ័ត្រកម្ពុជា