ខេត្តកោះកុង : ឆ្នេរនេសាទ
ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់អាកាស និងមុជទឹកកម្សាន្តរីករាយ។ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិលពីក្រុងខេមរភូមិន្ទប្រហែល ១៦៥ គីឡូម៉ែត្រ ប្រហែល ១៧០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ឆ្នេរនេសាទនេះសម្បូរទៅដោយដើមដូងខ្ពស់ៗដែលរំលេចនូវទេសភាពដ៏ស្រស់ត្រកាល ជាពិសេសនៅពេលព្រះអាទិត្យ រៀបលិច ដែលធ្វើឱ្យសម្រស់ឆ្នេរកាន់តែមានភាពទាក់ទាញខ្លាំងដូចពណ៌មាស ដែលស័ក្ដិសមជាទីកន្លែងដ៏ល្អ សម្រាប់ ភ្ញៀវទេសចរមករំសាយរាល់ទុក្ខកង្វល់ទាំងឡាយនាថ្ងៃឈប់សម្រាក ។ លោកបន្តថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនោះ ភាគច្រើនជាភ្ញៀវមកពីរាជធានីភ្នំពេញ ដោយសារតំបន់ឆ្នេរនេះមានចម្ងាយជិតជាងគេពីរាជធានីភ្នំពេញ ។ ក្រៅពីនេះ ឆ្នេរនេសាទ ក៏មានកន្លែងកុម្មង់ម្ហូបអាហារនិងផ្ទះស្នាក់នៅសម្រាប់ភ្ញៀវ ដែលធានាបាននូវសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ ថែមទៀតផង ។ឆ្នេរនេសាទកំពុងតែទាក់ទាញភ្ញៀវទេសចរច្រើនណាស់ ភាគច្រើនគឺភ្ញៀវទេសចរពីភ្នំពេញមក គឺគាត់បុកមកឆ្នេរ ច្រើនមែនទែន ហើយសម្រាប់សក្តានុពលឆ្នេរនេះ បើសិនជាតំបន់ឆ្នេរយើងគិតពីភ្នំពេញមកវិញ សម្រាប់តំបន់ឆ្នេរនេះ គឺជិតជាងគេគឺមកដល់ឆ្នេរមុនគេទើបមកដល់ខេត្ត អញ្ចឹងនៅខេត្តកណ្តាលផ្លូវជាតិពីខេត្តកោះកុង ប្រហែលជាពីភ្នំពេញមក គឺប្រហែល១៧០គីឡូម៉ែត្រ ឬ ១៧៥គីឡូម៉ែត្រតែប៉ុណ្ណោះដល់កន្លែងឆ្នេរនេះតែម្ដង ទីនេះបានមានកន្លែងស្នាក់នៅ មានផ្ទះ សំណាក់ មានអាហារដ្ឋាន ដោយកាលពីមុនគឺមានភ្ញៀវគាត់រអ៊ូច្រើនដែរ ដោយសារអត់មានកន្លែងគេង ប៉ុន្តែក្រោយមកឥឡូវ នេះ គឺសម្បូរកន្លែងញ៉ាំនិងសម្បូរកន្លែងគេង។
សូមបញ្ជាក់ថា ឆ្នេរនេសាទមានទីតាំងស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយ ប្រហែល ២៥គីឡូម៉ែត្រពីចំណុចផ្លូវបំបែកស្រែអំបិលតាមផ្លូវក្រួសក្រហម និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីរាជធានី ភ្នំពេញ ៕